អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧក្រិដ្ឋជនផលិតគ្រឿងញៀន ជនជាតិវៀតណាមនៅតែរក្សាភាពស្ងៀមស្ងាត់ តើជាកំហុសអ្នកណា? ផ្សាយវគ្គ៦ - Read News TV

ឧក្រិដ្ឋជនផលិតគ្រឿងញៀន ជនជាតិវៀតណាមនៅតែរក្សាភាពស្ងៀមស្ងាត់ តើជាកំហុសអ្នកណា? ផ្សាយវគ្គ៦

ភ្នំពេញ៖ បើយោងតាមឯកសារសម្ងាត់របស់លោកព្រំសំណាងអធិការនគរបាលស្រុកកៀនស្វាយ ធ្វើរបាយការណ៍និងសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញានិងថ្នាក់ដឹកនាំនៅខេត្តកណ្ដាល ក្នុងការចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀននៅស្រុកកៀនស្វាយនិង យោងតាមដីការ បង្គាប់ឲ្យឃុំខ្លួន លេខ ៣២២០ ដកឃខ និងដល់លេខ ៣២២២ ដកឃខ ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរហត្ថលេខានិងត្រា ពេជ ម៉ារ៉ែន  ។

តើការកាត់ទោសឧក្រិដ្ឋជនផលិតគ្រឿងញៀនជនជាតិវៀតណាម ចំនួន ៣នាក់ នៅខេត្តកណ្ដាល តើតុលាការសម្រេចកាត់ក្តីយ៉ាងណា ?អង្គភាពសារព័ត៌មានយើង សំណូមពរដល់ឯកឧត្តមកើតរិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាចាត់មន្ត្រីជំនាញក្នុងការស៊ើបអង្កេតរឿងនេះដោយក្តីអនុគ្រោះ។

មន្ត្រីដែលមានការពាក់ព័ន្ធនឹងសាចរឿងខាងលើ មានដូចជា ៖ ១-លោកឡុង សាវុធ បច្ចុប្បន្នភាពជាស្នងការរងទទួលផែនគ្រឿងញៀនប្រចាំស្រុកកៀនស្វាយ ២-លោក គង់ ស៊ីដន បច្ចុប្បន្នភាពជាស្នងការរងទទួលផែនគ្រឿងញៀនប្រចាំខេត្តកណ្ដាល ដោយបុគ្គលទាំងពីរនាក់នេះបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកពុំបានដឹងរឿងក្នុងការបង្ក្រាបគ្រឿងញៀន នៅស្រុកកៀនស្វាយឡើយ រហូតមានការផ្សព្វផ្សាយចេញពីសារព័ត៌មានទើបលោកដឹង ។

ទោះបីលោកស្នងការរងទាំងពីរបានបញ្ជាក់រឿងដូចនេះក្តី តែមន្ត្រីរាជការគ្រប់ជាន់ថ្នាក់គ្រប់ស្ថាប័នពិតជាមានចម្ងល់រាប់ម៉ឺនសំណួរ ចង់សួរថាក្នុងនាមជាមន្ត្រីទទួលផែនគ្រឿងញៀន ឆ្លើយភាសាអោយរួចតែពីដៃ (មិនមែនជាការទទួលខុសត្រូវលើតួនាទី) តើសាកសមជាមន្ត្រីដែលមានជំនាញទទួលផែនគ្រឿងញៀនដែរឬទេ ?

សំណុំរឿងគ្រឿងញៀន បានឱ្យឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្ដាលទទួលផែនព្រហ្មទណ្ឌចុះប្រតិបត្តិការក្នុងការបង្ក្រាបដោយមានការ សហការជាមួយ នឹងលោកព្រំសំណាងអធិការស្រុកកៀនស្វាយ  បង្ក្រាបដោយជោគជ័យ និងរឹបអុសវត្ថុតាងជាច្រើនអាណែក។

បន្ទាប់ពីចាប់ឧក្រិដ្ឋជនផលិតនិងចែកចាយគ្រឿងញៀន ជនជាតិវៀតណាមចំនួន ៣នាក់ បានបញ្ជូនជនសង្ស័យទៅតុលាការ ក្នុងការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន  តែរឿងចម្លែកដែលអ្នកសារព័ត៌មានយើងផ្សាយហើយផ្សាយទៀត ជាច្រើនវគ្គនេះ នៅតែរក្សាភាពស្ងៀមស្ងាត់  ដោយសារតែវត្ថុតាមផ្សេងៗ ដែលបញ្ជូនទៅតុលាការត្រូវបានជ្រុះរបូតតាមផ្លូវជាបន្តបន្ទាប់ រកស្មានមិនត្រូវ  មានបុគ្គលមួយចំនួន កំពុងតែប្រព្រឹត្តអំពើពុករលួយ  ខ្លែងសក្ខីកម្ម កែបទល្មើសផលិតចែក ចាយ គ្រឿងញៀនទៅជាបទល្មើសផ្សេង សូមថ្នាក់លើមេត្តាចាត់មន្ត្រីជំនាញត្រួតពិនិត្យដោយក្តីអនុគ្រោះ។

ដោយឡែកក្រុមការងារប្រតិកម្មរហ័ស និងផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មិនបានផ្សព្វផ្សាយជាសាធារណៈចំពោះឧក្រិដ្ឋជនផលិតគ្រឿងញៀន និងចែកចាយដែលបង្ក្រាបបាននៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ ឡើយ ហេតុនេះហើយទើបប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀតនោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កំពុងតែដាក់សំណួរ ថាតើជាកំហុសអ្នកណា? តើរបាយការណ៍របស់លោកព្រំសំណាងអធិការស្រុកកៀនស្វាយ និងវត្ថុតាងដែលអង្គភាពសារព័ត៌មានយើងបានផ្សាយចេញ រយៈពេលកន្លងមក ខាងក្រសួងពាក់ព័ន្ធបានទទួលរបាយការណ៍នេះហើយឬនៅ?  

តើ ឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានជ្រាបរឿងនេះទេ?

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

ផ្សាយលេខទី១ ៖ ភ្ញាក់ផ្អើលខ្លាំង ខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់ នៅខណ្ឌបឹងកេងកង

ផ្សាយលេខទី២ ៖ សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ១០នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបាញ់ សម្លាប់ជនជាតិវៀតណាម នៅកណ្តាលរាជធានីភ្នំពេញ

ផ្សាយលេខទី៣ ៖ ឧក្រិដ្ឋជន ផលិតគ្រឿងញៀន ជាជនជាតិវៀតណាម ៣នាក់ តើនិតីវិធីតុលាការខេត្តកណ្ដាលកាត់ក្តីយ៉ាងម៉េចយ៉ាងម៉ាហេីយ?

ផ្សាយលេខទី៤ ៖ តើ វាំងននខ្មៅ នៅពីក្រោយសម្លាប់ ជនជាតិ វៀតណាមនៅថ្ងៃទី២៩ កក្តដាឆ្នាំ២០២៣ គឺជាអ្វី ?

ផ្សាយលេខទី៥ ៖ សូម ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាត្រួតពិនិត្យសំណុំរឿងឧក្រិដ្ឋជនផលិតគ្រឿងញៀននៅខេត្តកណ្ដាលដោយក្តីអនុគ្រោះ (មានវីដេអូ) ផ្សាយវគ្គ៣

ផ្សាយលេខទី៦ ៖ លោកស្នងការរងទទួលបន្ទុកគ្រឿងញៀនប្រចាំស្រុកកៀនស្វាយ បានធ្វើបទសម្ភាសន៍ជាមួយក្រុមការងារអ្នកសារព័ត៌មានយើងរឿងឧក្រិដ្ធជនផលិតគ្រឿងញៀនជនជាតិវៀតណាម (មានវីដេអូ) ផ្សាយវគ្គ៤

ផ្សាយលេខទី៧ ៖ លោកផ្កាយ១ ទទួលផែនគ្រឿងញៀនខេត្តកណ្ដាល បានឆ្លើយតបយ៉ាងខ្លី ជាមួយក្រុមការងារអ្នកសារព័ត៌មានរឿងឧក្រិដ្ធជនផលិតគ្រឿងញៀនជនជាតិវៀតណាម (មានវីដេអូ) ផ្សាយវគ្គ៥



Theme images by Radius Images. Powered by Blogger.