អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ទណ្ឌិតជាង៩រយនាក់ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសនាឱកាសបុណ្យជាតិខាងមុខ - Read News TV

ទណ្ឌិតជាង៩រយនាក់ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសនាឱកាសបុណ្យជាតិខាងមុខ

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះនឹងបើកកិច្ចប្រជុំពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសចំនួន៩០២នាក់ ដើម្បីពិនិត្យលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ០៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខ។ 

បើតាមទំព័រហ្វេសប៊ុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា គណៈកម្មការជាតិបានទទួលសំណើពីគណៈកម្មការរាជធានី-ខេត្ត(ពន្ធនាគាររាជធានី-ខេត្តចំនួន២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង០៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន៩០២នាក់(ស្រី៦១នាក់)។

គួរបញ្ជាក់ថា នៅក្នុងពិធីបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា បញ្ជីទណ្ឌិតមានចំនួន៤៦៤នាក់ (ស្រី ៣៤នាក់) ក្នុងនោះរួមមាន ស្នើសុំបន្ធូរបន្ថយទោសចំនួន៤៣២នាក់ (ស្រី ២៩នាក់) និងស្នើសុំលើកលែងទោសចំនួន៣២នាក់ (ស្រី០៥នាក់)។ ចំណែកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតមានចំនួន៤៣៨នាក់(ស្រី២៧នាក់) រួមមានស្នើសុំបន្ធូរបន្ថយទោសចំនួន៤១៨នាក់ (ស្រី ២៦នាក់) និងស្នើសុំលើកលែងទោសចំនួន២០នាក់(ស្រីម្នាក់)៕

Theme images by Radius Images. Powered by Blogger.