អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួងការបរទេសចេញការព្រមានដល់ពលរដ្ឋខ្លួននៅទូទាំងពិភពលោក «ឱ្យប្រុងប្រយ័ត្នពេលធ្វើដំណើរនៅក្រៅប្រទេស» - Read News TV

ក្រសួងការបរទេសចេញការព្រមានដល់ពលរដ្ឋខ្លួននៅទូទាំងពិភពលោក «ឱ្យប្រុងប្រយ័ត្នពេលធ្វើដំណើរនៅក្រៅប្រទេស»

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីណែនាំអំពីការធ្វើដំណើរ «ទូទាំងពិភពលោក» ដោយព្រមានប្រជាជនអាមេរិកនៅក្រៅប្រទេស ឱ្យបង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងការក្លាយជាជនរងគ្រោះ នៃការវាយប្រហារភេរវកម្មដែលអាចកើតមាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Independent News នាថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

ទីភ្នាក់ងារនេះបានព្រមានថា «ដោយសារតែភាពតានតឹងកើនឡើងនៅក្នុងទីតាំងផ្សេងៗ នៅជុំវិញពិភពលោក សក្តានុពលសម្រាប់ការវាយប្រហារភេរវកម្ម បាតុកម្ម ឬសកម្មភាពហិង្សាប្រឆាំងនឹងពលរដ្ឋ និងផលប្រយោជន៍សហរដ្ឋអាមេរិក»។


ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu ខណៈកងកម្លាំងនៃប្រទេសអ៊ីស្រាអែល បន្តការឆ្លើយតបផ្នែកយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា។

ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​នៅ​ជុំវិញ​តំបន់​ បន្ទាប់​ពី​ការបំ​ផ្ទុះ​មន្ទីរពេទ្យមួយកន្លែង ​ដោយ​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់ ​និង​រង​របួសជាច្រើននាក់​កាលពីថ្ងៃអង្គារ ខណៈក្រុមមន្រ្តីនៃប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចោទដាក់គ្នាទៅវិញទៅមក ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ។


យ៉ាងណាក៏ដោយ ក្រោយពីចោទដាក់គ្នាទៅវិញទៅមក ក្រុមហាម៉ាស់ក៏បានវាយប្រហារទៅលើជនស៊ីវិល និងកន្លែងថែទាំសុខភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែលវិញផងដែរ។

ទាក់ទិននឹងបញ្ហានេះ ក្រុមមន្ត្រីអាមេរិក រួមទាំងប្រធានាធិបតី ចូ បៃដិន បានចូលរួមពិភាក្សាជាមួយកងកម្លាំងអ៊ីស្រអែល ហើយបាននិយាយជាសាធារណៈថា «ពួកគេជឿថា ក្រុមហាម៉ាស់ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ»។ ក្រោយបានបង្ហាញជាសាធារណៈពីសាមគ្គីភាពនេះហើយ វាអាចមានឥទ្ធិពលលើការព្រមានប្រជាជនរបស់ខ្លួនឱ្យប្រុងប្រយ័ត្នពីការធ្វើដំណើរ។


ក្រសួងការបរទេសសហរដ្ឋអាមេរិក បានណែនាំពលរដ្ឋអាមេរិកឱ្យ រក្សាការប្រុងប្រយ័ត្ននៅក្នុងទីតាំងដែលភ្ញៀវទេសចរណ៍មកញឹកញាប់។ ក្រសួងក៏បានចេញការប្រកាសអាសន្នកុំឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់ប្រទេសលីបង់ និងអ៊ីស្រាអែល ហើយប្រាប់បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមិនចាំបាច់ និងក្រុមគ្រួសាររបស់ពួកគេចាកចេញពីប្រទេសទាំងនោះ។

សូមជម្រាបថា ក្រសួងការបរទេសអាមេរិក បានចេញការប្រកាសអាសន្នទូទាំង ពិភពលោកចំនួន ១៥លើករួចមកហើយ  ក្នុងរយៈពេលពេលមួយទសវត្សរ៍ ចុងក្រោយនេះ។ ការដាស់តឿនថ្មីបំផុតមុនថ្ងៃព្រហស្បតិ៍ គឺត្រូវបានចេញនៅឆ្នាំ២០២២ បន្ទាប់ពីការស្លាប់របស់មេដឹកនាំក្រុមអាល់កៃដា Ayman al-Zawahiri ចំពេលមានការភ័យខ្លាចនៃអំពើហិង្សាប្រឆាំងអាមេរិក៕

Theme images by Radius Images. Powered by Blogger.