អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារ the skyline នៃជាន់ទី៣៧​ បាក់សាកសព​ខ្ទេច​ពីខ្លួន​ ខណៈព្យាយាមរត់គេច​ពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន - Read News TV

អធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារ the skyline នៃជាន់ទី៣៧​ បាក់សាកសព​ខ្ទេច​ពីខ្លួន​ ខណៈព្យាយាមរត់គេច​ពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន

ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកព្រលឹម បន្ទាប់ពីបុរសម្នាក់សង្ស័យលោតពីលើអគារដែលមានកម្ពស់៣៨ជាន់ស្លាប់​ កាលពីវេលាម៉ោង​ ៥:៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣​ ស្ថិតនៅត្រង់ចំណុចអគារ THE SKY LINE ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​មុនពេលកើតហេតុគេបានឃើញសមត្ថកិច្ចស្លៀកពាក់ស៉ីវិលជាច្រើនម៉ូតូ បានធ្វើដំណើរឡើងទៅលើអគារ THE SKY LINE បាត់អស់មួយសន្ទុះធំ ស្រាប់តែដល់វេលាម៉ោង៥:៣០នាទីព្រឹក មានបុរសម្នាក់ ធ្លាក់ពីលើអគារមកដល់ជាន់ផ្ទាល់ដី បែកសាកសព។

អ្នកឃើញហេតុការណ៍បានសង្ស័យថា បុរសខាងលើលោតពីជាន់ទី៣៧មកដី ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច អាចជាករណីគ្រឿងញៀន។

ចំណែកប្រភពព័ត៌មានមួយទៀត ពីនារីម្នាក់ដែលស្នាក់នៅអគារខាងលើបានឲ្យដឹងថា​ គាត់ស្នាក់នៅបន្ទប់ជាន់ទី៣០ អំឡុងម៉ោង៥ទៀបភ្លឺ គាត់បានឮសម្លេងឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធ ព្រមទាំងមានសម្លេងស្រែក និងទ្រហោយំនៅជាន់លើ អាចជាជាន់ទី៣១។ នៅប្រហែលមួយសន្ទុះធំ គាត់កំពុងអង្គុយចុចទូរសព្ទបែមុខទៅបង្អួច ស្រាប់តែមានអ្វីធ្លាក់ពីជាន់លើ ឆ្លងកាត់បង្អួចរបស់គាត់ ដោយគាត់ស្មានថាជាសម្រាមធ្លាក់ មិននឹកស្មានថាជាមនុស្សធ្លាក់សោះ។

សាកសពជាមនុស្សប្រុស មិនច្បាស់វ័យ និងសញ្ជាតិ បានបែកសាច់ជាដុំៗ និងដាច់ខ្លួនជា២កំណាត់ នៅក្បែរសព គេឃើញមានកាបូបស្ពាយពណ៌ខ្មៅ១ផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញខាងកោសល្យវិច័យឲ្យចុះមកទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យសាកសព និងស្រាវជ្រាវរកមូលហេតុ៕


Theme images by Radius Images. Powered by Blogger.