អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក Pita លាលែងជាមេដឹកនាំគណបក្ស កំណែទម្រង់ របស់លោក - Read News TV

លោក Pita លាលែងជាមេដឹកនាំគណបក្ស កំណែទម្រង់ របស់លោក

ថៃ៖ លោក Pita Limjaroenrat ដែលគណបក្សកំណែទម្រង់របស់លោក បានទទួលជ័យជម្នះ ​សម្រាប់​អសនៈភាគច្រើន នៅក្នុងការបោះឆ្នោតជាតិប្រទេសថៃកាលពីខែឧសភា បាន​លា​លែង​ជា​មេដឹកនាំគណបក្ស នៅថ្ងៃសុក្រនេះ។ អ្នកប្រកួតប្រជែងវ័យក្មេងរូបនេះ បានដឹកនាំ​គណបក្ស​ឆ្ពោះ​ទៅមុខ Move Forward Party (MFP) ទៅដល់ចំណុចខ្ពស់ក្នុងការបោះឆ្នោត ដែលទ​ទួល​បាន​ប្រយោជន៍​លើ​ភាពពេញចិត្តខ្លាំងរបស់អ្នកបោះឆ្នោត ធ្វើឲ្យមានកំហឹង​ដល់​របប​គ្រប់​គ្រង​គាំទ្រ​ដោយ​យោធា ជិតមួយទសវតស្សរ៍មកនេះ។

ទោះជាយ៉ាងណា លោកត្រូវបានរារាំងមិនឲ្យក្លាយជានាយករដ្ឋមន្ត្រី ដោយក្រុម​អភិរក្ស​ចាក់​ឬស​ជ្រៅនៅ​​ក្នុងសភា ហើយក្រោយមកត្រូវបានផ្អាកជាសមាជិកសភា។ គណបក្សឆ្ពោះទៅមុខ(Move Forward) បានចាកចេញពីភាពជាដៃគូចម្រុះជាមួយគូបដិបក្ខប្រឆាំងគណបក្សភឿថៃ ដែល​បាន​បន្ត​បង្កើត រដ្ឋាភិបាលចម្រុះ ជាមួយគណបក្សគាំទ្រយោធា និងបាននិយាយថា ពួក​គេ​នឹង​ចូល​ទៅ​ជាមួយ​បក្សប្រឆាំង។

លោក Pita បានសរសេរនៅលើទំព័រFacebook ផ្លូវការរបស់លោកថា « ខ្ញុំលា​លែង​ជា​មេដឹកនាំ​គណបក្ស​ឆ្ពោះ​ទៅមុខ (Move Forward) ដើម្បីត្រួស​ត្រាយ​ផ្លូវស​ម្រាប់​សមាជិក​សភា​ដែល​អាច​មាន​សំឡេង​នៅក្នុងសភា ជាមេដឹកនាំប្រឆាំង»។ ស្ថិតនៅក្រោមរបបបច្ចុប្បន្ន មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ត្រូវតែជាសមាជិកសភា។ លោក Pita បានសរសេរបង្ហោះថា «ដោយសារ​តែ​ការ​ផ្អាក​សមាជិក​សភារ​បស់ខ្ញុំ ខ្ញុំនឹងមិនអាចទទួលបានតំណែងសមាជិកសភា និងជាមេដឹកនាំ​ប្រឆាំង​នៅ​ពេល​អនាគតដ៍ឆាប់ខាងមុខនោះទេ។ កាលពីខែ កក្កដា លោកត្រូវបាន​ផ្អាក​សមាជិក​ភាព​សភា ខណៈកំពុងរង់ចាំ ការចេញសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ជុំវិញការ​គ្រប់​គ្រង​ភាគ​ហ៊ុន​របស់លោក នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលពេលនេះលែងមានទៀតហើយ។ ក្រោមរដ្ឋធម្មនុញ្ញប្រទេសថៃ សមាជិកសភា ត្រូវបាន​ហាមឃាត់មិនឲ្យ​មាន​ផ្ទាល់​ខ្លួន​នូវ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​ នៅក្នុងការបង្ហោះតាមបណ្តាញ Facebook លោក Pita និយាយថា លោកនឹង​នៅ​តែ​ទាក់​ទង​ជិតស្និទ្ធនៅក្នុងគណបក្ស។

Theme images by Radius Images. Powered by Blogger.