បែកធ្លាយឯកសាររបស់ស្នងការរងម្នាក់នៅខេត្តកណ្ដាល ព្យាយាមពន្យារកំណើត មិនព្រមចូលនិវត្តន៍
ខេត្តកណ្ដាល÷ ពិតជាគួរឱ្យគោរពលោកឧត្តមសេនីយ៍ត្រី រឹម សារី ដែលជាមន្ត្រី បម្រើការងារជាស្នងការរង ខេត្តកណ្ដាល ពិតជាខំប្រឹងប្រែងធ្វើការងារដោយមិនគិតពីអាយុរបស់ខ្លួនដល់ពេលចូលនិវត្តន៍ ពិតជាគួរឱ្យគោរពនិងសូមសរសើរដោយស្មោះ ចំពោះការបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី នគរបាលបម្រើការងារជូនប្រជាពលរដ្ឋ ។
ក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋានគរបាលខេត្តកណ្ដាលឯកសារយោងចុះនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ នាយការិយាល័យបុគ្គលិកហត្ថលេខា វរៈសេនីយ៍ឯក ម៉ាន់ គឹមឡេង លេខ ១១៣/២២ ចុះថ្ងៃទី ០៥ខែធ្នូឆ្នាំ ២០២២ ស្នងការរងទទួលផែនការងារធនធានមនុស្ស ហត្ថលេខាឧត្តមសេនីយ៍ត្រី សេង គឹមឃន លេខ៦១១ បជ ចុះថ្ងៃទី ០៥ ខែធ្នូឆ្នាំ ២០២២ ហត្ថលេខា និងត្រាស្នងការឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា តែប៉ុណ្ណោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។



Post a Comment